(ពិភពលោក)៖ នៅថ្ងៃចន្ទដើមសប្តាហ៍ថ្មីនេះ ព្រឹត្តការណ៍អន្តរជាតិសំខាន់ៗជាច្រើនបានកើតមានឡើង មានទាំងព្រឹត្តិការណ៍ធម្មតា និងក្តៅគគុក។ ដូច្នេះសូមទស្សនាកម្រងរូបភាពសំខាន់ៗប្រចាំថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧នេះ ដែលមានជាបន្តបន្ទាប់ដូចតទៅ៖ ១៖ ជុំវិញបាតុកម្មប្រឆាំងអំពើពុករលួយទ្រង់ទ្រាយធំនៅម៉ូស្គូ រដ្ឋាភិបាលរុស្ស៊ី បានប្រកាសថ្កោលទោសខ្លាំងៗ និងអះអាងថាបាតុករភាគច្រើនត្រូវគេជួល!
២៖ បាក់ផ្ទាំងទឹកកកនៅទីកន្លែងកម្សាន្តនៅភ្នំមួយកន្លែង ស្ថិតនៃភាគខាងជើងទីក្រុងតូក្យូ បណ្តាលឲ្យមនុស្សរាប់សិបនាក់ស្លាប់ និងរងរបួស! ប្រតិបត្តិការស្វែងរកមនុស្សបាត់ខ្លួនកំពុងបន្ត!
៣៖ ទីក្រុង ប៉ាតាយ៉ា មានរហស្សនាមថា រដ្ឋធានីបម្រើផ្លូវភេទនៃពិភពលោក ដែលជារឿងឈឺក្បាលមួយសម្រាប់រដ្ឋាភិបាលថៃ ធ្វើការស្តារកេរ្តិ៍ឈ្មោះដ៏អាក្រក់នេះឡើងវិញ!
៤៖ ទិដ្ឋភាពដ៏ស្រស់ត្រកាលនៃតំបន់ចំការល្បាក់ នៅជម្រាលភ្នំក្នុងក្រុង Xiaozhoushan របស់ ខេត្តស៊ីជាំង ភាគខាងកើតប្រទេសចិន។ ពេលបានឃើញភ្លាមក៏ធូរស្បើយអារម្មណ៍ និងចង់ស្គាល់ទីនោះ!
៥៖ ប្រធានាធិបតីបារាំងលោក Francois Hollande ត្រូវបានទទួលស្វាគមន៍ដោយប្រធានាធិបតីសិង្ហបុរី លោក Tony Tan Keng Yam ដែលជាដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃ ដើម្បីរឹតចំណងមិត្តភាព!
៦៖ រដូវចេញផ្កាម៉ាក់ខៃ (ប៉េះ) នៅជុំវិញផ្លូវរថភ្លើងក្បែរមហាកំផែងចិន ក្នុងទីក្រុងប៉េកាំងពិតជាគួរឲ្យគយគន់ និងត្រជាក់ភ្នែកជាទីបំផុត!
៧៖ អាជ្ញាធរវៀតណាម សន្យាបង្កើនគុណភាពផលិតក្នុងស្រុក ជាពិសេសដោះស្រាយបញ្ហាគីមី ដើម្បីឆ្លើយតបនឹងការអស់ទំនុកចិត្តពីអតិថិជនក្នុងស្រុក!