(តូក្យូ)៖ អាជ្ញាធរ និងប្រព័ន្ធផ្សព្វផ្សាយជប៉ុនបានរាយការណ៍ថា សិស្សវិទ្យាល័យ០៦នាក់ ត្រូវបានគេព្រួយបារម្ភថា អាចនឹងបាត់បង់ជីវិតបន្ទាប់ពីពួកគេត្រូវផ្ទាំងទឹកកកបាក់សង្កត់ នៅអំឡុងពេលធ្វើដំណើរកម្សាន្តនៅតំបន់ភ្នំមួយកន្លែង ស្ថិតនៃភាគខាងជើងទីក្រុងតូក្យូ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃចន្ទ ទី២៧ ខែមីនា ឆ្នាំ២០១៧។
អាជ្ញាធរតំបន់ និងប៉ូលិសជប៉ុនបានអះអាងថា គ្រោះថ្នាក់រអិលបាក់ផ្ទំាងទឹកកក បានវាយប្រហារទំាងព្រឹកព្រលឹមថ្ងៃចន្ទនេះ នៅឯតំបន់ភ្នំមួយក្នុងទីក្រុង Nasu នៃខេត្ត Tochigi ស្ថិតនៅចំងាយ ១២០គីឡូម៉ែត្រពីភាគខាងជើងទីក្រុងតូក្យូ។ ដោយឡែកបើតាមស្ថានីយ៍ទូរទស្សន៍ NHK សិស្សវិទ្យាល័យ០៦នាក់ទំនងជាអាចស្លាប់ ខណៈសិស្ស០៣នាក់ផ្សេងទៀតបានរងរបួស រីឯគ្រូបង្រៀន០៣នាក់ដែលបានដឹកនាំដំណើរកម្សាន្ត ក៏មិនទាន់អាចទំនាក់ទំនងបាននៅឡើយដែរ។
គួរបញ្ជាក់ថាបើតាមអាជ្ញាធរនៃខេត្ត Tochigi សិស្សប្រមាណ៥០នាក់ មកពីវិទ្យាល័យចំនួន០៧ បានចូលរួមក្នុងដំណើរកម្សាន្តនៅឯតំបន់ភ្នំ ដែលមានហេតុការណ៍រអិលបាក់ផ្ទាំងទឹកកក ចំពេលដែលព្រិលបានធ្លាក់យ៉ាងខ្លាំងក្លាបំផុតនោះ៕