(ប៉េកាំង)៖ គ្រោះរញ្ជួយដីកម្រិត ៥.១រ៉ិចទ័របានវាយប្រហារមកលើតំបន់ Yangbi ស្ថិតនៅក្នុងខេត្ត Yunnan នៃភាគខាងត្បូងប្រទេសចិននៅម៉ោង ៧៖៥៥នាទីព្រឹកថ្ងៃចន្ទនេះ។ នេះបើតាមមជ្ឈមណ្ឌលត្រួតពិនិត្យ គ្រោះរញ្ជួយដីចិន (CENC) ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ នៅមុននេះបន្តិចនាព្រឹកថ្ងៃចន្ទ ទី២៧ ខែមីនា ឆ្នាំ២០១៧។
យោងតាម CENC គ្រោះរញ្ជួយដីនេះមានជំរៅរញ្ជួយ១២គីឡូម៉ែត្រពីក្នុងដី ស្ថិតនៅរយៈទទឹងខាងជើង ២៥.៨៩ដឺក្រេ និងរយៈបណ្ដាយខាងកើត ៩៩.៨ ដឺក្រេ។ ក៏ប៉ុន្តែភ្លាមៗនោះដែរពុំទាន់មានសេចក្ដីរាយការណ៍ណាមួយពីពាក់ព័ន្ធនឹងជនរងគ្រោះ និងការខូចខាតនៅឡើយទេ៕