(អូហៃយ៉ូ)៖ មនុស្សម្នាក់បានស្លាប់ និង១៣នាក់ទៀត បានរងរបួស បន្ទាប់ពីខ្មាន់កាំភ្លើង បានបើកការបាញ់រះទៅលើហ្វូងមនុស្ស នៅក្នុងក្លឹបរាត្រីមួយកន្លែងនៃ នាទីក្រុង Cincinnati របស់រដ្ឋ Ohio សហរដ្ឋអាមេរិក។ នេះបើតាមប៉ូលិសនៅក្នុងតំបន់ ដកស្រង់ដោយសារព័ត៌មាន Times of India នៅថ្ងៃអាទិត្យ ទី២៦ ខែមីនា ឆ្នាំ២០១៧។
បើយោងតាមការសន្និដ្ឋានបឋមរបស់ ប៉ូលិសទីក្រុង Cincinnati ករណីបាញ់ប្រហារខាងលើ ជាករណីមនុស្សឃាត មិនមែនជាអំពើភេរវកម្មនោះទេ។ ក៏ប៉ុន្តែព្រមពេល ជាមួយគ្នាពួកគេ ក៏មិនបានបញ្ជាក់ពីការឃុំខ្លួនមនុស្សណាម្នាក់នោះដែរ ខណៈបើតាមប្រភពព័ត៌មានមួយចំនួន ខ្មាន់កំាភ្លើងកំពុងរត់គេចខ្លួន ចំណែកឯអ្នករង របួសត្រូវបានបញ្ជូនទៅកានមន្ទីពេទ្យ ក្រោយមានហេតុការណ៍បាញ់ប្រហារនៅឯក្លឹបរាត្រី Cameo Club ស្ថិតនៅភាគខាងកើតទីក្រុង Cincinnati៕