(ញូដេលី)៖ កងទ័ពជើងទឹកឥណ្ឌានាពេលថ្មីៗបានប្រកាសថា ខ្លួនបានធ្វើតេស្តសាកល្បងដោយជោគជ័យនូវប្រព័ន្ធបាញ់គ្រាប់មីស៊ីលប្រឆាំងយន្តហោះចម្បាំង SAM ដោយជោគជ័យ ដែលត្រូវបានបាញ់ចេញពីនាវាដឹកយន្តហោះចម្បាំង INS Vikramaditya។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិចដោយទីភ្នាក់ងារ ព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃសៅរ៍ ទី២៥ ខែមីនា ឆ្នាំ២០១៧។
មន្ត្រីយោធាឥណ្ឌាបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា «ការបាញ់មីស៊ីលត្រូវបានធ្វើឡើងនៅក្នុងឆ្នេរសមុទ្រអារ៉ាប់កាលពីថ្ងៃពុធមកម្ល៉េះ ដើម្បីធ្វើការត្រៀមខ្លួនសម្រាប់ធ្វើប្រតិបត្តិការនៅតំបន់ដែនសមុទ្រភាគខាងលិចដែលដឹកនាំដោយលោកឧត្តមនាវីឯក Girish Luthra»។ គួរបញ្ជាក់ថានាវាដឹកយន្តហោះចម្បាំង INS Vikramaditya ដែលផលិតដោយអ៊ុយក្រែននេះ ត្រូវបានផ្ទេរមកដល់ដៃកងទ័ពឥណ្ឌាកាលពីឆ្នាំ២០១៣ ដើម្បីបង្កើនវិស័យការពារដែនសមុទ្រ៕