(ព្យុងយ៉ាង)៖ កូរ៉េខាងជើងនៅថ្ងៃព្រហស្បតិ៍នេះ បានចូលរួមអបអរសាទរដល់ប៉ាគីស្ថាន នៅក្នុងឱកាសនៃការប្រារព្ធខួបលើកទី៧០ឆ្នាំ នៃការទទួលឯករាជ្យ និងថ្ងៃដួលរំលំអាណានិគមអង់គ្លេស។ នេះបើតាមសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២៣ ខែមីនា ឆ្នាំ២០១៧។
ប្រភពដដែលបានឱ្យដឹងទៀតថា ប្រធាននៃប្រធានសភាកំពូលប្រជាជនកូរ៉េខាងជើង លោក Kim Yong Nam បានផ្ញើសារអបអរសាទរទៅកាន់ប្រធានាធិបតីប៉ាគីស្ថានលោក Mamnoon Hussain នៅក្នុងថ្ងៃបុណ្យឯករាជ្យជាតិ។ «នៅក្នុងសារអបអរសាទរនេះ កូរ៉េខាងជើងសង្ឃឹមថាលោកប្រធានាធិបតី ប៉ាគីស្ថានអាចនឹងសម្រេចជោគជ័យដ៏ធំនៅក្នុងការងារស្វែងរកវិបុលភាព និងស្ថេរភាពសង្គមរបស់ប៉ាគីស្ថាន ហើយក៏ជឿជាក់ផងដែរថា ទំនាក់ទំនងមិត្តភាពរវាងប្រទេសទំាងពីរនឹងបន្តរីកចំរើន និងអភិវឌ្ឍន៍ អនុឡោមតាមផលប្រយោជន៍រួម និងការចង់បានរបស់ប្រជាជនប្រទេសទាំងពីរ»។ នេះបើតាម KCNA។
គួរបញ្ជាក់ថាប៉ាគីស្ថានបានទទួលឯករាជ្យពីអង់គ្លេស នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩៤៧។ ប៉ាគីស្ថាន និងកូរ៉េខាងជើងគឺជាមិត្តនឹងគ្នា ហើយសារព័ត៌មានមួយចំនួនកន្លងមកក៏បានចុះផ្សាយដែរថា កូរ៉េខាងជើងធ្លាប់បានទទួលបច្ចេកវិទ្យា និងគ្រឿងបរិក្ខាផលិតអាវុធមួយចំនួនពីប្រទេសអាស៊ីខាងត្បូងមួយនេះផងដែរ៕