(ឆែក)៖ នៅក្នុងការបង្ហាញប្រតិកម្មចំពោះការវាយប្រហារដោយអំពើភេរវកម្ម នៅទីក្រុងឡុងដ៍នាថ្ងៃពុធម្សិលមិញនេះ នាយករដ្ឋមន្រ្តីនៃប្រទេសឆែកលោក Bohuslav Sobotka បានលើកឡើងនៅក្នុងបណ្តាញទំនាក់ទំនងសង្គម Twitter ថា ក្រុមភេរវករនឹងអាចធ្វើឲ្យពួកយើងចុះញ៉មនោះឡើយ និងបានបញ្ជាក់ថា ប្រទេសរបស់លោកនឹងប្រកៀកស្មាគាំទ្រចក្រភពអង់គ្លេសជានិច្ច។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែមីនា ឆ្នាំ២០១៧។
នៅក្នុងឱកាសនោះលោក Sobotka បានចូលរួមសមានទុក្ខដល់មិត្តភក្តិជាពិសេសក្រុមគ្រួសារសាច់ញាតិរបស់ជនរងគ្រោះទាំងអស់ផងដែរ ដោយបានសង្កត់ថា ទីក្រុងឡុងដ៍បានក្លាយជាគោលដៅរបស់ក្រុមភេរវករ នៅចំថ្ងៃគំរប់ខួបដ៏ក្រៀមក្រំនៃការវាយប្រហារដោយភេរវកម្មកាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦ នៅក្នុងទីក្រុងព្រុចសែលនៃប្រទេសប៊ែលហ្សិក។
គួរបញ្ជាក់ថាមនុស្សយ៉ាងតិចប្រាំនាក់បានបាត់បង់ជីវិត និងចំនួន៤០នាក់ផ្សេងទៀតបានទទួលរងរបួស បន្ទាប់ពីមានករណីវាយប្រហារដោយអំពើភេរវកម្ម នៅក្រៅរដ្ឋសភានៃចក្រភពអង់គ្លេស៕