(តូក្យូ)៖ ប្រភពពីមន្ត្រីរដ្ឋាភិបាលជប៉ុន ដែលត្រូវដកស្រង់ដោយបណ្តាញព័ត៌មាន ក្យូដូ ឲ្យដឹងនៅមុននេះបន្តិចថា ប្រទេសកូរ៉េខាងជើងទំនងជាបានបាញ់គ្រាប់មីស៊ីលប៉ុន្មានគ្រាប់បន្ថែមទៀត នៅព្រឹកថ្ងៃនេះតែម្តង ប៉ុន្តែមន្ត្រីយោធាកូរ៉េខាងត្បូងបានអះអាងថា វាប្រហែលជាបានទទួលបរាជ័យ។ នេះបើតាមការផ្សាយរបស់ Channel News Asia ដកស្រង់ពីក្យូដូ នាព្រឹកថ្ងៃពុធ ទី២២ ខែមីនា ឆ្នាំ២០១៧។
យោងតាមយោធាកូរ៉េខាងត្បូង កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលជាច្រើនគ្រាប់ មិនទាន់ត្រូវបានកំណត់ប្រភេទនៅម៉ោងប្រមាណ ៧៖០០នាទីព្រឹក (ម៉ោងនៅក្នុងទីក្រុងសេអ៊ូល) ចេញពីតំបន់ឆ្នេរភាគខាងកើតនៃទីក្រុង Wonsan ហើយដែលនេះគឺជាការសាកល្បងមីស៊ីលលើកទី២ នៅក្នុងខែមីនានេះ ខណៈសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងកំពុងធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំប្រឆ្នាំ។
មួយវិញទៀតសេចក្ដីរាយការណ៍ពីការបាញ់មីស៊ីលនេះ បានកើតមានឡើងនៅចំពេលដែលសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងបានព្រមានប្រើប្រាស់កម្លំាងយោធាដាក់គ្នាទៅវិញមក ស្របពេលចិន និងកូរ៉េខាងត្បូង កំពុងមានភាពតានតឹងគ្នារឿងដាក់ពង្រាយមីស៊ីលអាមេរិក THAAD នៅលើឧបទ្វីបកូរ៉េថែមទៀត៕