(ហុងកុង)៖ ទីក្រុងហុងកុង និងទីក្រុងសិង្ហបុរីបានជាប់ឈ្មោះនៅក្នុងបញ្ជីនៃទីក្រុងទំាង ១០ ដែលប្រជាជនដ៏ឆើតឆាយត្រូវចំណាយ លើការចាយវាយខ្ពស់បំផុតនៅលើពិភពលោក ស្របពេលការព្រួយបារម្ភក៏កំពុងកើតឡើងផងដែរ ចំពោះការប្រកួតប្រជែង ក៏ដូចជាការស្នើសុំឱ្យមានការលុបចោលពន្ធមួយចំនួននៅក្នុងតំបន់ ដែលមានសង្វាក់ពាណិជ្ជកម្មដ៏សកម្មបែបនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន South China Morning Post នៅថ្ងៃអង្គារ ទី២១ ខែមីនា ឆ្នាំ២០១៧។
យោងតាមការសិក្សាស្រាវជ្រាវរបស់វិទ្យាស្ថាន Economist Intelligence Unit ទីក្រុងហុងកុងបានឡើងមកឈរនៅលេខរៀងទី០២ បន្ទាប់ពីទីក្រុងសិង្ហបុរី ក្នុងនាមជាទីក្រុងដែលប្រជាជន មានការចាយវាយខ្ពស់បំផុតនៅលើពិភពលោក កាលពីឆ្នាំ២០១៦។ ទោះបីជាយ៉ាងណា លោក Jon Copestake ជាអ្នកដឹកនាំការសិក្សាស្រាវជ្រាវបានព្រមានថា ការបន្តឡើងថ្លៃខ្ពស់នៃប្រាក់ដុល្លារហុងកុង នឹងធ្វើឱ្យ របស់របរប្រើប្រាស់ ព្រមទាំងសេវាកម្មមួយចំនួនមានតម្លៃកាន់តែថ្លៃ ដែលនេះអាចនឹងបង្កផលប៉ះពាល់អវិជ្ជមានដល់វិស័យទេសចរណ៍ និងឧស្សាហកម្មជាដើម។
គួរបញ្ជាក់ថាសិង្ហបុរីឈរលេខនៅរៀងទី០១ នៃបញ្ជីឈ្មោះទីក្រុងទំាង១០ ដែលប្រជាជនបានចំណាយលើការចាយវាយខ្ពស់បំផុតនៅលើពិភពលោក តាមពីក្រោយដោយ ទីក្រុងហុងកុង ហ្សូរីស តូក្យូ អូសាកា សេអ៊ូល ហ្សឺណែវ ប៉ារីស ញូយ៉ក និងកូពិនហាជិន៕