(ស៊ូដង់ខាងត្បូង)៖ យន្ដហោះមួយគ្រឿងដឹកមនុស្ស៤៤នាក់ បានធ្លាក់នៅឯអាកាសយានដ្ឋាន Wau នៃប្រទេសស៊ូដង់ខាងត្បូងនៅថ្ងៃចន្ទនេះ ខណៈបើតាមព័ត៌មានបឋមមនុស្សជាច្រើននាក់ អាចនឹងស្លាប់បាត់បង់ជីវិត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃចន្ទ ទី២០ ខែមីនា ឆ្នាំ២០១៧។
ជាមួយគ្នានោះដែរបើតាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងតំបន់ មនុស្សយ៉ាងហោចណាស់០៩នាក់ នៅរស់រាន្តមានជីវិត និងត្រូវបានគេទាញចេញមកខាងក្រៅ បញ្ជូនទៅកាន់មន្ទីពេទ្យ។ ចំណែកឯក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ និងក្រុមអ្នកជួយសង្រ្គោះ កំពុងធ្វើប្រតិបត្តិការរបស់ពួកគេ នៅកន្លែងកើតហេតុ៕