Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងការបរទេស​រុស្ស៊ី «កោះហៅ​អគ្គរដ្ឋទូត​អ៊ីស្រាអែល​មកសួរនាំ រឿងទម្លាក់​គ្រាប់បែក​នៅស៊ីរី!»

20-03-2017 16:09

(ម៉ូស្គូ)៖ ក្រសួងការបរទេស​រុស្ស៊ី​បានកោះហៅ​អគ្គរដ្ឋទូត​អ៊ីស្រាអែល​ប្រចាំ​ទីក្រុងម៉ូស្គូ ឱ្យមកបំភ្លឺ​ក៏ដូចជា​សម្ដែងការ​តវ៉ាជំទាស់​ទៅនឹងការ​វាយប្រហារ​តាមផ្លូវ អាកាសពី​សំណាក់​យន្ដហោះ​ចម្បាំង​អ៊ីស្រាអែល ទៅលើតំបន់​ក្បែរទីក្រុង Palmyra ក្នុងប្រទេស​ស៊ីរី។ នេះបើតាម​ទីភ្នាក់ងារ​សារព័ត៌មាន Interfax ដកស្រង់​ដោយ​សារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃចន្ទ ទី២០ ខែមីនា ឆ្នាំ២០១៧។

យោងតាម​ទីភ្នាក់ងារ​សារព័ត៌មាន Interfax តាមរយៈការស្រង់​ពាក្យសម្ដីពី​ក្រុមមន្ត្រីក្រសួង​ការបរទេសរុស្ស៊ី អគ្គរដ្ឋទូត​អ៊ីស្រាអែល លោក Gary Koren ត្រូវបាន​កោះហៅមក​ក្រសួងកាលកាលពីថ្ងៃសុក្រ​សប្ដាហ៍មុន។

គួរបញ្ជាក់ថា​កាលពីសប្ដាហ៍មុន​យោធាស៊ីរី​បាននិយាយថា យន្ដហោះចម្បាំង​អ៊ីស្រាអែល​ជាច្រើនគ្រឿង បានហោះចូល​ក្នុងដែនអាកាសស៊ីរី និងបានបើកការ​វាយប្រហារ​តាមផ្លូវអាកាស​ទៅលើតំបន់​ក្បែរទីក្រុង Palmyra ហើយដែល​ទង្វើនេះ​ត្រូវបាន​ភាគីស៊ីរីអះអាងថា គឺជាសកម្មភាព​ឈ្លានពាន​ជួយដល់​ក្រុម ISIS៕