(ប៉ារីស)៖ នៅមុននេះបន្តិចសមត្ថកិច្ចបារាំងបានប្រកាសធ្វើការជម្លៀស និងប្រាប់មនុស្សម្នាទាំងអស់នៅក្នុងព្រលានយន្តហោះ Orly នៃទីក្រុងប៉ារីសឲ្យចាកចេញពីទីនោះជាបន្ទាន់ បន្ទាប់ពីប៉ូលិសបានបង្ខំចិត្តបាញ់បុរសម្នាក់ ដែលបានព្យាយាមដណ្តើមកាំភ្លើងពីទាហានបារាំង។ នេះបើតាមការចេញផ្សាយព័ត៌មាននៅមុននេះបន្តិច ដោយវែបសាយអង់គ្លេស The Sun នារសៀលថ្ងៃសៅរ៍ ទី១៨ ខែមីនា ឆ្នាំ២០១៧។
បច្ចុប្បន្នប៉ូលិសបារាំងកំពុងតែចេញប្រតិបត្តិការនៅឡើយ ដើម្បីគ្រប់គ្រងស្ថានការណ៍បន្ទាន់នៅព្រលានយន្តហោះខាងលើនេះ ខណៈការប្រកាសត្រូវបានធ្វើឡើយ ឲ្យអ្នកដំណើរគ្រប់គ្នាគេចចេញពីព្រលានយន្តហោះ Orly ជាបណ្តោះអាសន្ន។ សម្រាប់ព័ត៌មានលម្អិតនឹងមានការចេញផ្សាយជាបន្តបន្ទាប់ទៀត៕