(ពិភពលោក)៖ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍ក្តៅគគុកជាច្រើនបានកើតមានឡើងនៅលើសកលលោក ប៉ុន្តែសូមសម្រាកពីព្រឹត្តិការណ៍ទាំងនោះសិន ហើយងាកមកទស្សនារូបភាពល្អៗ ដែលនឹងនាំឲ្យអារម្មណ៍ធូរស្បើយពីភាពតានតឹងទាំងនោះវិញ។ ចង់ដឹងថាមានរឿងរ៉ាវល្អអ្វីខ្លះនៅក្នុងថ្ងៃនេះ សូមតាមដានទស្សនារូបភាពពិសេសៗដូចខាងក្រោម៖
១៖ ប្រជាជនអាមេរិក រីករាយនឹងការធ្លាក់ព្រិលនៅលើតំបន់ខ្ពង់រាប Montrose Harbor ក្នុងទីក្រុង Chicago នៃរដ្ឋអ៊ីលីណយស៍!
២៖ វាលស្រែប្រកបដោយទេសភាពស្រស់ស្អាតប្លែកភ្នែក អមដោយផ្ទះប្រជាជនស្ថិតនៅក្នុងភូមិ Bantuan នៃសង្កាត់ Luocheng របស់តំបន់ស្វយ័ត្រ ក្វាងស៊ី ប្រទេសចិន!
៣៖ ពិធីបុណ្យហូលីប្រចាំឆ្នាំរបស់សាសនាហិណ្ឌូត្រូវបានប្រារព្ធឡើង ដោយប្រជាជនឥណ្ឌាទូទាំងសកលលោកបានចូលរួមប្រារព្ធពិធីប្រកបដោយម្សៅពណ៌ចំរុះនេះ ក្នុងនោះក៏មានទាំងទីក្រុងដូហា ប្រទេសកាតាផងដែរ!
៤៖ ជីវិតកម្មកររាវលៀសនៅក្នុងប្រទេសឥណ្ឌូណេស៊ី ដែលមួយថ្ងៃរកបាន ៣០,០០០រ៉ូពី ស្មើនឹង ២.២ដុល្លារអាមេរិកដើម្បីចិញ្ចឹមគ្រួសារ!
៥៖ ជនជាតិជ្វីបក្នុងប្រទេសអ៊ីស្រាអែល ប្រារព្ធពិធីបុណ្យប្រពៃណីមួយឈ្មោះ Purim ដើម្បីរំលឹកពីប្រវត្តិសាស្ត្រនៃការរំដោះជនជាតិជ្វីបពីពួក Haman ពីអាណាចក្រពែក្សបុរាណ!
៦៖ តំបន់ភ្នំ អាលី ដ៏ស្រស់ស្អាតនៅកោះតៃវ៉ាន់ ជាទីដែលសមគួរបំផុតសម្រាប់ការសម្រាកលំហែកាយ និងធូរស្បើយពីអារម្មណ៍តានតឹងគ្រប់យ៉ាង!
៧៖ ទិវា Commonwealth ប្រារព្ធធ្វើឡើងនៅទីក្រុងឡុងចក្រភពអង់គ្លេស ដោយមានការបង្ហាញព្រះរាជវត្តមានអង្គម្ចាស់ក្សត្រីយ៍ អេលីហ្សាប៊ែដ ទី២ និងក្រុមគ្រួសារញាតិវង្សានុវង្ស!