(មូស្គូ)៖ កងនាវារុស្ស៊ីប្រចាំតំបន់ប៉ាស៊ីហ្វិកនាពេលថ្មីៗនេះ បានដឹកនាំការធ្វើសមយុទ្ធនាវា នៅឯតំបន់សមុទ្រជប៉ុន ដោយមានការចូលរួមពីសំណាក់នាវាពិឃាតប្រឆាំងនឹងនាវាមុជទឹកផងដែរ។ នេះបើតាមអ្នកនាំពាក្យយោធារុស្ស៊ី នៃតំបន់ភាគខាងកើត លោក Vladimir Matveev ដកស្រង់ដោយ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ នៅរសៀលថ្ងៃអង្គារ ទី១៤ ខែមីនា ឆ្នាំ២០១៧។
លោក Vladimir Matveev បានបញ្ជាក់ទៀតថា «យោធារុស្ស៊ីមកពីក្រុមនាវាពិឃាតប្រឆាំងនាវាមុជទឹក Ust-Ilimsk និង Sovetskaya បានធ្វើប្រតិបតិ្តការប្រកបដោយជោគជ័យក្នុងការស្វែងរក និងចាប់សញ្ញានាវាមុជទឹក ហើយពួកគេបានកម្ទេចចំគោលដៅយ៉ាងល្អឥតខ្ចោះ»។
គួរបញ្ជាក់ថាក្រៅតែពីអាចកម្ទេចនាវាមុជទឹក វានាពិឃាតនេះក៏មានសមត្ថភាពបាញ់នាវានៅលើផ្ទៃទឹក និងយន្ដហោះចម្បាំងផងដែរ។ សមយុទ្ធនេះហាក់មិនទាន់ទទួលបានប្រតិកម្មណាមួយ ពីសំណាក់ប្រទេសជិតខាងនោះឡើយ៕