(ប៉េកាំង)៖ មេដឹកនាំទីក្រុងហុងកុងលោក Leung Chun-Ying ត្រូវបានតែងជាអនុប្រធាននៃគណៈកម្មាធិការជាតិដ៏មានឥទ្ធិពលបំផុតមួយរបស់ប្រទេសចិន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានចិន Global Times នៅមុននេះបន្តិចនាព្រឹកថ្ងៃចន្ទ ទី១៣ ខែមីនា ឆ្នាំ២០១៧។
យោងតាមសារព័ត៌មានខាងលើនៅថ្ងៃចន្ទនេះលោក Yu Zhengsheng ប្រធានគណកម្មាធិការជាតិនៃក្រុមប្រឹក្សានយោបាយចិន ឬហៅកាត់ថា CPPCC បានធ្វើសេចក្តីប្រកាសថាលោក Leung Chnn Ying ដែលត្រូវបានគេស្គាល់ដោយឈ្មោះមួយទៀតថា «CY Leung» នោះត្រូវបានតែងតាំងជាអនុប្រធាននៃគណៈគម្មាធិការជាតិនៃ CPPCC នៅក្នុងអំឡុងជំនួបពិភាក្សាបិទទ្វារនៃសម័យប្រជុំប្រចាំឆ្នាំរបស់គណៈកម្មាធិការនេះ។
គួរបញ្ជាក់ថាលោក Leung ដែលជាមេដឹកនាំទីបីរបស់តំបន់រដ្ឋបាលពិសេសនៃទីក្រុងហុងកុង កំពុងកាន់មុខតំណែងនៅក្នុងអាណត្តិទីបួនរបស់លោកគិតចាប់តាំងពីឆ្នាំ២០១២មក៕