(ពិភពលោក)៖ នៅថ្ងៃទី១១ ខែមីនានេះ ព្រឹត្តិការណ៍អន្តរជាតិជាច្រើន បានកើតមានឡើងក្នុងនោះការរំលឹកខួបទី០៦ឆ្នាំ នៃគ្រោះរញ្ជួយដីកម្រិត ៩.១រ៉ិចទ័រ បង្កជារលកយក្សស៊ូណាមិកម្ពស់ ១៤ម៉ែត្រ និងការបែកធ្លាយរោងចក្រនុយក្លេអ៊ែរ ហ្វ៊ូគូស៊ីម៉ា នៅភាគឦសាន គឺជារឿងចារទុកក្នុងប្រវត្តិសាស្ត្រជប៉ុន ដ៏សែនឈឺចាប់ជាទីបំផុត។
ដោយឡែកព្រឹត្តិការណ៍អន្តរជាតិជាច្រើនទៀតក៏បានកើតមានឡើងផងដែរ សម្រាប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧នេះ ដូច្នេះសូមទស្សនាដូចតទៅ៖
១៖ ប្រជាជនជប៉ុនចូលរួមរំលឹកវិញ្ញាណក្ខន្ធជនរងគ្រោះទាំងជាង ១៨,០០០នាក់ដែលបានស្លាប់ដោយសារគ្រោះមហន្តរាយស៊ូណាមិ កាលពីឆ្នាំ២០១១!
២៖ សារព័ត៌មាននានាលើលោក រំលឹកអំពីរូបភាពមហន្តរាយនៅភាគឦសានជប៉ុន ដែលត្រូវនឹងថ្ងៃខួបទី០៦ឆ្នាំ ខណៈទង់ជាតិជប៉ុនគ្រប់ទិសទីត្រូវបានបង្ហូតត្រឹមពាក់កណ្តាលដង!
៣៖ សម្រស់ស្រស់ត្រកាលនៃឧទ្យានជាតិក្នុងទីក្រុង ហេហ្វៃ នៃខេត្តអានហ៊ុយប្រទេសចិន ដែលកំពុងទាក់ទាញទេសចរយ៉ាងខ្លាំង!
៤៖ ពិធីបុណ្យបង្ហោះខ្លែងនៅខេត្ត Phetchaburi ប្រទេសថៃ ទាក់ទាញភ្ញៀវទេសចរគ្រប់ទិសទី និងបង្អួតរូបរាងខ្លែងប្លែកៗ និងស្រស់ស្អាតទាក់ភ្នែកបំផុត!
៥៖ ការរៀបមង្គលការរបស់ជនជាតិឡាវ ក្នុងរដ្ឋធានីវៀងច័ន្ទ ជាទីចាប់អារម្មណ៍ និងគួរស្វែងយល់អំពីប្រពៃណីវប្បធម៌ នៃប្រជាជាតិតំបន់អាស៊ីអាគ្នេយ៍ ដ៏ស្រស់ត្រកាលមួយនេះ!
៦៖ នៅទីក្រុងញូយ៉ក មានពិធីតាំងបង្ហាញវត្ថុបុរាណ និងឧបករណ៍ប្រើប្រាស់ច្រើនសម័យកាលរបស់ប្រទេសចិន និងតំបន់អាស៊ី ដើម្បីឲ្យលោកខាងលិចបានយល់ដឹង!
៧៖ ពន្លឺខាងជើង អូរ៉ូរ៉ា ត្រូវបានថតនៅក្បែរស្ថានីយ៍អង់តាក់ទិក Zhongshan របស់ប្រទេសចិន!