(ស៊ីរី)៖ មានករណីបំផ្ទុះគ្រាប់បែកអត្តឃាតដ៏ខ្លាំងក្លា២ដង បានសម្លាប់មនុស្សជាង៤០នាក់ និងរងរបួសជាច្រើននាក់ នៅទីក្រុងដាម៉ាស ប្រទេសស៊ីរី នៅថ្ងៃសៅរ៍ ទី១១ ខែមីនា ឆ្នាំ២០១៧នេះ នេះបើយោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅល្ងាចថ្ងៃនេះ។

ការវាយប្រហារនេះបានធ្វើឡើងនៅក្នុងពិធីហែសព ស្ថិតនៅក្បែរទីក្រុងចាស់ នៃទីក្រុងដាម៉ាស។