(ពិភពលោក)៖ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍សំខាន់ៗជាច្រើនបានកើតឡើងក្នុងនោះ រឿងធំមួយបានផ្ទុះឡើង គឺការសម្រេចជាឯកច្ឆន្ទរបស់តុលាការកំពូលកូរ៉េខាងត្បូង ដែលបានទម្លាក់លោកស្រី ផាក គឺនហេ ពីតំណែងប្រធានាធិបតីជាផ្លូវការតែម្តង ដែលប្រការនេះបានបង្កជាការតវ៉ា និងខកចិត្តយ៉ាងខ្លាំងបំផុតពីសំណាក់ក្រុមអ្នកតវ៉ាគាំទ្រលោកស្រី និងឈានទៅការប៉ះទង្គិចមួយដែលបានបង្កឲ្យបាតុករពីរនាក់ស្លាប់នៅហ្នឹងកន្លែងតវ៉ាក្នុងទីក្រុងសេអ៊ូលតែម្តង។
បន្ថែមពីខាងលើនេះក៏មានព្រឹត្តិការណ៍ជារូបភាពមួយចំនួនទៀតដែរ ដែលបានកើតឡើងនៅក្នុងថ្ងៃសុក្រ ទី១០ ខែមីនា ឆ្នាំ២០១៧នេះ សូមទស្សនាដូចតទៅ៖
១៖ ក្រុមអ្នកតវ៉ាគាំទ្រលោក ផាក គឺនហេ អង្គុយរង់ចាំការសម្រេចរបស់តុលាការធម្មនុញ្ញ នៅព្រឹកថ្ងៃទី១០ ខែមីនា!
២៖ តុលាការធម្មនុញ្ញកូរ៉េខាងត្បូងសម្រេចជាឯកច្ឆន្ទ ដោយសំឡេង ៨ លើ ០ ទម្លាក់លោកស្រី ផាក គឺនហេ ពីតំណែងប្រធានាធិបតីជាផ្លូវការ ដែលជារឿងមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រកូននាគសេដ្ឋកិច្ចអាស៊ី!
៣៖ បាតុករពីររូបបាត់បង់ជីវិត ក្នុងការប៉ះទង្គិចជាមួយសមត្ថកិច្ច ក្រោយការសម្រេចទម្លាក់លោកស្រី ផាក គឺនហេ ដែលពួកគេស្រឡាញ់ចេញពីតំណែង!
៤៖ ជនភៀសខ្លួនតោកយ៉ាកអាហ្វហ្គានីស្ថាន សម្តែងក្តីរីករាយចំពោះជំនួយ ១០០លានដុល្លារអាមេរិករបស់រដ្ឋាភិបាលចិនទៅដល់រដ្ឋាភិបាលទីក្រុងកាប៊ុល ជាគ្រឿងបរិក្ខាប្រើប្រាស់ និងចំណីអាហារ!
៥៖ មេដឹកនាំបារាំង និងអាល្លឺម៉ង់ឈរពិភាក្សាគ្នាក្នុងពេលសម្រាក នៃកិច្ចប្រជុំកំពូលប្រចាំរដូវនៅទីក្រុងព្រុចសែល ប្រទេសប៊ែលហ្សិក ដែលលើកឡើងនូវបញ្ហាប្រឈមសំខាន់ៗជាច្រើនរបស់អឺរ៉ុប!
៦៖ ពិធីបង្អួតសុនខស្អាតៗប្រចាំឆ្នាំ ប្រារព្ធធ្វើឡើងនៅទីក្រុងប៊ឺមីងហាំ នៃចក្រភពអង់គ្លេស ដែលមានសុនខច្រើនប្រភេទមកពីគ្រប់ទិសទី និងត្រូវបានម្ចាស់ពួកវាតែខ្លួនឲ្យប្លែកៗគួរឲ្យស្រឡាញ់បំផុត!
៧៖ ក្រុមបាតុករក្រិកភាគច្រើនជាកសិករ ផ្ទុះការតវ៉ាប្រឆាំងរដ្ឋាភិបាល រហូតដល់មានការបង្ក្រាបយ៉ាងខ្លាំងក្លាពីសមត្ថកិច្ច ជុំវិញដំណោះស្រាយថ្មីរបស់ក្រសួងកសិកម្មក្រិក ដែលពួកគេមិនពេញចិត្ត!