(អ៊ីស្ដង់ប៊ូល)៖ មនុស្សយ៉ាងហោចណាស់០៥នាក់ក្នុងនោះរួមមានពលរដ្ឋរុស្ស៊ី០៤នាក់ បានស្លាប់បាត់បង់ជីវិតនៅក្នុងគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រមួយគ្រឿង នៅក្បែរទីក្រុងអ៊ីស្ដង់ប៊ូលប្រទេសតួកគី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅល្ងាចថ្ងៃសុក្រ ទី១០ ខែមីនា ឆ្នាំ២០១៧។
យោងតាមអាជ្ញាធរតួកគីនៅក្នុងតំបន់ មូលហេតុធ្លាក់ឧទ្ធម្ភាគចក្រនេះអាចបណ្ដាលមកពីបញ្ហាអាកាសធាតុ។ ក៏ប៉ុន្តែនេះគ្រាន់តែជាការសន្និដ្ឋានជំហ៊ានដំបូងប៉ុណ្ណោះ ខណៈការស៊ើបអង្កេតកំពុងធ្វើឡើង។ គួរបញ្ជាក់ថាបើតាមប្រព័ន្ធផ្សព្វផ្សាយតួកគី ឧទ្ធម្ភាគចក្រខាងលើផ្ទុកមនុស្សទំាងអស់០៧នាក់បានធ្លាក់នៅក្បែរទីក្រុងអ៊ីស្ដង់ប៊ូល ក្នុងតំបន់ Buyuksekmece៕