(ពិភពលោក)៖ នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៧នេះមានព្រឹត្តិការណ៍សំខាន់ៗជាច្រើនបានកើតឡើងជាពិសេសគឺភាពមិនចុះសម្រុងគ្នា រវាងបណ្តាប្រទេសមួយចំនួននៅទូទាំងសកលលោក។ ប៉ុន្តែងាកចេញពីបញ្ហាទាំងនោះបន្តិច ដោយសូមទស្សនាកម្រងរូបភាពប្រចាំថ្ងៃ ស្តែងចេញពីព្រឹត្តិការណ៍ផ្សេងៗដែលធូរស្រាលពីសង្គ្រាមហែកហួរមានដូចតទៅ៖
១៖ បុរសជនជាតិស៊ុយអែតម្នាក់ ជិះកង់កាត់ផ្លូវគ្របដណ្តប់ដោយព្រិលទឹកកកក្រាស់ ដោយសារតែនៅតំបន់អឺរ៉ុបខាងជើងពេលនេះកំពុងវាយលុកដោយព្រិលធ្លាក់ខ្លាំងខុសរដូវ!
២៖ រដ្ឋមន្ត្រីការបរទេសថ្មីរបស់ហ្វីលីពីនលោក Enrique Manalo ត្រូវបានតែងតាំងជំនួសលោក Perfecto Yatsay ដែលព្រឹទ្ធសភាមិនទទួលស្គាល់ព្រោះមានសញ្ជាតិពីរ!
៣៖ កិច្ចប្រជុំសភាចិនដ៏ធំប្រចាំឆ្នាំ នៅឯមហាវិមានប្រជាជនទីក្រុងប៉េកាំង ដែលមានការពិភាក្សាបញ្ហានានាជាច្រើនដែលប្រទេសចិនកំពុងប្រឈមមុខ ជាពិសេសបញ្ហាសន្តិសុខ!
៤៖ ប្រជាជនកូរ៉េខាងត្បូងនៅក្នុងទីក្រុង Jimchon-shi ប្រមូលផ្តុំគ្នាប្រឆាំងការដាក់ពង្រាយប្រព័ន្ធមីស៊ីល THAAD ដែលត្រូវបានធ្វើឡើងមុខកាលកំណត់!
៥៖ ផ្កាព្រូនរីកក្នុងឧទ្យានបុរាណរជ្ជកាលម៉េង ក្នុងទីក្រុងប៉េកាំងប្រទេសចិន ទាក់ទាញភ្ញៀវទេសចរមកទស្សនា និងថតរូបភាពយ៉ាងជក់ចិត្ត!