Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្តៅ»! ធ្លាក់​ឧទ្ធម្ភាគចក្រ​នៅជប៉ុន «បង្កឲ្យមនុស្ស​ទាំងអស់​០៩នាក់ស្លាប់» នៅតំបន់ភ្នំភាគ​កណ្តាលប្រទេស!

06-03-2017 15:13

(តូក្យូ)៖ មនុស្សទាំងអស់​០៩នាក់បានស្លាប់ បន្ទាប់ពី​ឧទ្ធម្ភាគចក្រ​នៅតំបន់ភ្នំ​នៃខេត្ត Nagano ភាគខាង​កណ្តាល​ប្រទេសជប៉ុន ដោយក្រុមសង្គ្រោះ​នៃកងកម្លាំង​ស្វ័យការពារជប៉ុន​បានព្យាយាម​ស្វែងរក​​រហូតដល់​ឃើញ បន្ទាប់ពី​មានសេចក្តី​រាយការណ៍​ថា​វាបានបាត់ដំណឹង​ជាមួយនឹងមនុស្ស​០៩នាក់កាលពី​រសៀល​ថ្ងៃអាទិត្យ។ នេះបើតាម​ការចេញផ្សាយ​នៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មាន​ចិនស៊ិនហួរ នារសៀល​ថ្ងៃចន្ទ ទី០៦ ខែមីនា ឆ្នាំ២០១៧។

គួរបញ្ជាក់ថា​កងកម្លាំងស្វ័យការពារ​ជប៉ុន SDF បានរកឃើញ​សាកសព​​ទាំងអស់ ដែលសុទ្ធសឹង​តែជាបុរស​និងបំណែក​នៃឧទ្ធម្ភាគចក្រ Bell 412 EP របស់រដ្ឋាភិបាល​​ជប៉ុន ដែលប្រើប្រាស់​ដើម្បីធ្វើសមយុទ្ធ​​ក្នុងន័យ​ជួយសង្គ្រោះ​អ្នកឡើងភ្នំ​ដែលជាប់ខ្លួនមិនអាច​ចុះមកវិញបាន។ យន្តហោះ​បានធ្លាក់​នៅលើភ្នំ Machibuse នៃខេត្ត Nagano ដែលមូលហេតុ​ធ្លាក់កំពុងស្ថិតនៅ​ក្នុងការស៊ើបអង្កេត​នៅឡើយ៕