(ស៊ីដនី)៖ គ្រោះធម្មជាតិរញ្ជួយដីកម្រិតបង្គួរ ៦.៣រ៉ិចទ័របានវាយប្រហារតំបន់ឆ្នេរនៃប្រទេសប៉ាពួរញូហ្គីណេស្ថិតនៅជាប់មហាសមុទ្រប៉ាស៊ីហ្វិក នៅព្រឹកថ្ងៃសៅរ៍នេះ ប៉ុន្តែភ្លាមៗបែបនេះពុំទាន់មានសេចក្តីរាយការណ៍ពីចំនួនមនុស្សរងគ្រោះ ឬក៏ការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្វីនោះឡើយ។ នេះបើតាម Channel News Asia ដកស្រង់ទិន្នន័យពី Reuter ដែលទទួលបានពីទីភ្នាក់ងារភូមិសាស្ត្រអាមេរិក USGS នាព្រឹកថ្ងៃសៅរ៍ ទី០៤ ខែមីនា ឆ្នាំ២០១៧។
គ្រោះរញ្ជួយដីខាងលើនេះកើតឡើងនៅចម្ងាយ ១២០គីឡូម៉ែត្រពីកោះ Bougainville ភាគខាងត្បូងប្រទេសប៉ាពួរញូហ្គីណេ ប៉ុន្តែពុំទាន់មានការបញ្ជាក់ថាអាចកើតមានរលកយក្សស៊ូណាមិនោះទេ៕