(សិង្ហបុរី)៖ នៅក្នុងបទសម្ភាសន៍មួយជាមួយអ្នកសារព័ត៌មាន BBC នាយករដ្ឋមន្រ្តីសិង្ហបុរីលោក លី សៀនឡុង (Lee Hsien Loong) បានថ្លែងបញ្ជាក់ច្បាស់ៗថាដោយសារតែលោកទទួលជ័យជម្នះនៅក្នុងការបោះឆ្នោតរាល់លើកនោះ មិនមែនមានន័យថាសិង្ហបុរីពុំមែនជាប្រទេសកាន់លទ្ធិប្រជាធិបតេយ្យនោះឡើយ។ នេះបើតាមការដកងស្រង់ព័ត៌មានពីសារព័ត៌មាន BBC នៅព្រឹកថ្ងៃសុក្រ ទី០៣ ខែមីនា ឆ្នាំ២០១៧។
ការឆ្លើយតបបែបនេះរបស់លោកនាយករដ្ឋមន្រ្តីសិង្ហបុរី ត្រូវបានធ្វើឡើងបន្ទាប់ពីនៅក្នុងកិច្ចសម្ភាសន៍ខាងលើអ្នកសារព័ត៌មាន BBC លោក Stephen Sackur បានលើកឡើងថា សិង្ហបុរីមិនមែនជាប្រទេសកាន់លទ្ធិប្រជាធិបតេយ្យដោយជោគជ័យមួយនោះឡើយ ដោយសារប្រព័ន្ធគណបក្សតែមួយរបស់ប្រទេសអាស៊ានមួយនេះ។ លោក Lee បានសង្កត់ធ្ងន់ថា «ដោយគ្រាន់តែប្រជាជនសិង្ហបុរីបោះឆ្នោតឲ្យរូបខ្ញុំ និងគណបក្សរបស់ខ្ញុំ ពុំមែនបង្ហាញថាពួកយើងគ្មានភាពបើកទូលាយនោះឡើយ»៕