(បាងកក)៖ សាកសពប្ដីប្រពន្ធពីរនាក់មានស្នាមរបួសធ្ងន់ធ្ងរនៅលើខ្លួន និងរថយន្ដ Pickup មួយគ្រឿងរបស់ពួកគេ ដែលគេជឿជាក់ថាទុកប្រើប្រាស់ដើម្បីធ្វើសកម្មភាពវាយប្រហារបំផ្ទុះរថយន្ដ ត្រូវបានគេរកឃើញនៅឯច្រាំងទន្លេមួយស្ថិតនៅក្នុងស្រុក Thepha នៃខេត្តស៊ុងក្លាភាគខាងត្បូង បន្ទាប់ពីពួកគេត្រូវបានចាប់ពង្រត់កាលពីថ្ងៃអង្គារ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Bangkok Post នៅរសៀលថ្ងៃពុធ ទី០១ ខែមីនា ឆ្នាំ២០១៧។
យោងតាមមេបញ្ជាការប៉ូលិសស្រុក Thepha លោក Pol Col Weerawut Sannakit សាកសពបុរសម្នាក់ឈ្មោះ Kartpon Puwawimon អាយុ៥១ឆ្នាំ និងភរិយាឈ្មោះ Thitapa Puwawimon អាយុ៤១ឆ្នាំ ត្រូវគេប្រទះឃើញនៅម៉ោងប្រមាណ ៨៖៣០នាទីព្រឹក ថ្ងៃពុធនេះនៅឯទន្លេ Thepha។ ជាងនេះ ទៅទៀតនៅក្នុងរថយន្ដ Pickup មួយគ្រឿង ប៉ូលិសបានរឃើញធុនឧស្ម័នចំនួនពីរ និងម្សៅផ្ទុះ៨០គីឡូក្រាម ដែលទំនងជាគេទុកប្រើប្រាស់នៅក្នុងការវាយប្រហារបំផ្ទុះរថយន្ដ។
ទោះបីជាយ៉ាងក៏ដោយមូលហេតុស្លាប់ពិតប្រាកដនៃប្ដីប្រពន្ធទាំងពីរនាក់នេះ ពុំទាន់ត្រូវបានគេកំណត់នៅឡើយទេ ខណៈអាជ្ញាធរថៃកំពុងធ្វើការស៊ើបអង្កេតលើកាមេរ៉ា សុវត្ថិភាពនៅតាមដងផ្លូវ៕