(ម៉ូស្គូ)៖ គិតមកដល់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧ វាគឺជាខួបគំរប់ពីរឆ្នាំហើយ ដែលអ្នកនយោបាយរុស្ស៊ីដ៏ល្បីឈ្មោះរបស់រុស្ស៊ីមួយរូប ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅក្បែរវិមានរដ្ឋាភិបាល (ក្រឹមឡាំង) ស្ថិតនៅទីក្រុងម៉ូស្គូ ប្រទេសរុស្ស៊ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃចន្ទ ទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧។
ការប្រមូលផ្តុំគ្នាខាងលើនេះ គ្រាន់តែជាការសម្តែងនូវការគោរព និងគាំទ្រចំពោះអតីតបុគ្គលល្បីឈ្មោះលោក Boris Nemtsov តែប៉ុណ្ណោះ ដោយមិនមានការតវ៉ាប្រឆាំង និងក៏រិះគន់លើរដ្ឋាភិបាលរុស្ស៊ីនោះ។ លោក Nemtsov ត្រូវបានបាញ់សម្លាប់កាលពីពាក់កណ្តាលយប់ឈានចូលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៥ នៅពេលដែលលោកកំពុងដើរតែម្នាក់ឯងក្បែរវិមានក្រឹមឡាំង។
គួរបញ្ជាក់ថាលោក Nemtsov ជាអតីតឧបនាយករដ្ឋមន្ត្រីរុស្ស៊ី ហើយក្រោយមកក៏បានក្លាយជាអ្នកបញ្ចេញមតិមួយរូបដ៏ល្បីឈ្មោះ និងមានអ្នកគាំទ្ររាប់លាននាក់នៅប្រទេសរុស្ស៊ី ដោយសារតែលោកហ៊ានចេញមុខរិះគន់ទៅលើប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន៕