(អ៊ីស្លាម៉ាបាដ)៖ មនុស្សពីរនាក់បានបាត់បង់ជីវិតភ្លាមៗ ក្រោយពីយន្តហោះខ្នាតតូចដែលពួកគេជិះបានធ្លាក់នៅទីក្រុង Faisalabad ភាគខាងកើតប្រទេសប៉ាគីស្ថាននៅរសៀលថ្ងៃសុក្រនេះ ខណៈដែលមូលហេតុនៃការធ្លាក់មិនទាន់ត្រូវបានបញ្ជាក់នោះឡើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នៅមុននេះបន្តិចនារសៀលថ្ងៃសុក្រ ទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧។
សេចក្តីរាយការណ៍បឋមឲ្យដឹងថា អ្នកស្លាប់ទាំងពីរនាក់នោះគឺជាគ្រូបង្រៀនបើកបរយន្តហោះឯកជន និងសិស្ស ហើយក៏មិនមានសេចក្តីរាយការណ៍ថា មានមនុស្សណាផ្សេងទៀតនៅលើយន្តហោះនោះឡើយ៕