(សិង្ហបុរី)៖ មានករណីផ្ទុះឆេះយ៉ាងសន្ធោសន្ធៅ នៅរោងចក្រគ្រប់គ្រងកាកសំណល់គីមីមួយកន្លែង ក្នុងប្រទេសសិង្ហបុរី នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅវេលាថ្ងៃត្រង់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។
ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យសិង្ហបុរីជាង ២០០នាក់ មកពីកម្លាំងការពារស៊ីវិល (SCDF) បានចំណាយពេលដល់ទៅបួនម៉ោង ដើម្បីពន្លត់អគ្គីភ័យដែល បង្កឡើងដោយការផ្ទុះដ៏ខ្លំាងខ្លាមួយចេញពីរោងចក្រគ្រប់គ្រង កាកសំណល់គីមី និងសារធាតុងាយឆេះ ខណៈមូលហេតុនៃការផ្ទុះនេះកំពុងស្ថិតនៅក្រោមការ ស៊ើបអង្កេត។ ជាមួយគ្នានោះដែ ក្រុមអាជ្ញាធរសិង្ហបុរី ក៏បានព្រមានឱ្យប្រជាជនរស់នៅក្បែរ កន្លែងកើតហេតុមានការប្រុងប្រយ័ត្នខ្ពស់ផងដែរ ។
គួរបញ្ជាក់ថា ករណីផ្ទុះបង្កជាអគ្គិភ័យខាងលើ បានកើតឡើងនៅម៉ោង ៦៖១៥នាទី ព្រឹក នៅក្នុងរោងចក្រគ្រប់គ្រងសំណល់គីមី Eco Special Waste Management នៅឯតំបន់ 23 Tuas View Circuit៕