(ស៊ីដនី)៖ អគ្គីភ័យដ៏សម្បើមមួយបានឆាបឆេះរោងចក្រកែច្នៃសំរាមមួយកន្លែង ស្ថិតនៅក្នុងតំបន់ Chullora នៃភាគខាងលិចជាយទីក្រុងស៊ីដនី នៅព្រឹកម៉ោង៩៖០០នាទីថ្ងៃព្រហស្បតិ៍នេះ (ម៉ោងនៅក្នុងប្រទេសអូស្ត្រាលី) ខណៈក្រុមពន្លត់អគ្គីភ័យជាង១០០នាក់ កំពុងតស៊ូប្រយុទ្ធជាមួយអណ្ដាតភ្លើង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន ABC News នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧។
យោងក្រុមអ្នកពន្លត់អគ្គីភ័យប្រជាជនរស់នៅក្បែររោងចក្រទំាងអស់ ត្រូវបានជម្លៀសទៅកាន់កន្លែងមានសុវត្ថិភាពចំណែកឯក្នុងពេលភ្លាមៗ ចំនួនជនរងគ្រោះទំហំខូចខាត និងមូលហេតុបណ្ដាលឱ្យមានអគ្គីភ័យនេះពុំទាន់ត្រូវបានបញ្ជាក់នៅឡើយទេ។
គួរបញ្ជាក់ថារោងចក្រកែច្នៃសំរាមខាងលើ គឺរោងចក្រឧស្សហកម្មដ៏ធំមួយខាងកែច្នៃបាស្ទិច ក្រដាស នៅក្នុងប្រទេសអូស្ត្រាលី៕