(អ៊ីស្លាម៉ាបាដ)៖ ការផ្ទុះដ៏ខ្លាំងក្លាមួយបានកើតមានឡើងនៅទីក្រុង Charsadda នៃភាគពាយ័ព្យប្រទេសប៉ាគីស្ថាននៅថ្ងៃអង្គារនេះ ដែលចំនួនជនរងគ្រោះជាបឋមគឺមនុស្ស ០៣នាក់ស្លាប់ និង១១នាក់ផ្សេងទៀតរងរបួសធ្ងន់ និងស្រាល។ នេះបើតាមស្ថានីយ៍ទូរទស្សន៍ នៅក្នុងតំបន់ដកស្រង់ដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃអង្គារ ទី២១ ខែកុម្ភៈ ឆ្នាំ២០១៧។
យោងតាមស្ថានីយ៍ទូរទស្សន៍ Dunya TV តាមរយៈការដកស្រង់សម្ដីពីក្រុមមន្ត្រីនៅក្នុងទីក្រុង Charsadda ការផ្ទុះនេះបានកើតឡើងនៅខាងក្រៅតុលាការមួយ ខណៈនារយៈពេល១០ថ្ងៃមកនេះមានមនុស្សយ៉ាងហោចណាស់១០០នាក់បានស្លាប់ និងរងរបួស ដោយសារតែការវាយប្រហាដោយបំផ្ទុះគ្រាប់បែកអត្តឃាតពីសំណាក់ក្រុមភេរវករ និងការវាយប្រហារសងសឹកដោយកងកម្លំាងរដ្ឋាភិបាល។ សម្រាប់លើកនេះគេនៅមិនទាន់ដឹងពីក្រុមដែលនៅក្រោយការបំផ្ទុះនៅឡើយទេ៕