(គូឡាឡាំពួរ)៖ បន្ទាប់ពីការបង្ហាញខ្សែវីដេអូនៃសកម្មភាពធ្វើឃាតលើលោក គីម ជុងណាំ បងប្រុសមេដឹកនាំកំពូលកូរ៉េខាងជើងនោះ ក្រសួងការបរទេសម៉ាឡេស៊ីបានកោះហៅឯកអគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំទីក្រុង គូឡាឡាំពួរមកជួបពិភាក្សាគ្នាជុំវិញករណីឃាតកម្ម ដែលពិភពលោកទាំងមូលកំពុងផ្តោតការយកចិត្តទុកដាក់ខ្លាំងបំផុតនេះ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃចន្ទ ទី២០ ខែកុម្ភៈ ឆ្នាំ២០១៧។
គេនៅមិនទាន់ដឹងថា តើអាជ្ញាធរម៉ាឡេស៊ីនឹងធ្វើការពិភាក្សាជាមួយអគ្គរដ្ឋទូតកូរ៉េខាងជើងទៅលើបញ្ហានេះស៊ីជម្រៅដល់កម្រិតណា ឬក៏មានសំណើអ្វីខ្លះចំពោះមន្ត្រីទូតកូរ៉េខាងជើងនោះឡើយ។ សម្រាប់ព័ត៌មានលម្អិតនឹងមានការចេញផ្សាយនាពេលបន្តបន្ទាប់ទៀត៕
អគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំប្រទេសម៉ាឡេស៊ី លោក កាង ចុល