របួស២៦នាក់ ក្នុងហេតុការណ៍ផ្ទុះមួយនៅឯប្រទេសកូឡុំប៊ី
20-02-2017 08:51
(កូឡុំប៊ី)៖ ប៉ូលិសកូឡុំប៊ី បានឱ្យដឹងថា មនុស្សយ៉ាងហាចណាស់២៦នាក់ ភាគច្រើនជាប៉ូលិស បានរងរបួសនៅក្នុងហេតុការណ៍ផ្ទុះ មួយនៅក្បែរកីឡដ្ឋានសម្រាប់កីឡាគោលជល់ នៅក្នុងរដ្ឋធានីបូហ្គូតា កាលពីថ្ងៃអាទិត្យ ខណៈក្រុមបាតុករ ជាច្រើនអ្នកនាំគ្នាធ្វើការតវ៉ា ប្រឆាំងជំទាស់នឹងការរៀបចំកីឡាគោលជល់។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២០ ខែកុម្ភៈ ឆ្នាំ២០១៧។
ប្រភពដដែលបានបញ្ជាក់ដែរថា មូលហេតុផ្ទុះពុំទាន់ត្រូវបានគេបញ្ជាក់នៅឡើយទេ ក៏ប៉ុន្តែបើតាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងតំបន់គេឃើញ អាគារជាច្រើនក្បែរនោះ រងការបំផ្លិចបំផ្លាញ។
គួរបញ្ជាក់ថា នារយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ មនុស្សរាប់រយនាក់ បាននាំគ្នាធ្វើបាតុកម្មតវ៉ា នៅក្នុងរដ្ឋធានីបូកូតា ដើម្បីសម្ដែង ការជំទាស់របស់ពួកគេទៅនឹងកីឡាគោជល់ ដែលត្រូវបានគេប្រារព្ធឡើងវិញជាលើកដំបូងកាលពីខែមករា ក្នុងរយៈពេលបួនឆ្នាំមកនេះ៕