(ម៉ាឡេស៊ី)៖ ប៉ូលិសម៉ាឡេស៊ីនៅថ្ងៃអាទិត្យនេះ បានបញ្ជាក់ថា ជនសង្ស័យកូរ៉េខាងជើង៤នាក់ផ្សេងទៀត មានជាប់ពាក់ព័ន្ធនឹងអំពើឃាតកម្មលើបងប្រុសលោក គីម ជុងអ៊ុន គឺ លោក គីមជុងណាំ ហើយពួកគេទាំងនោះបានចាកពីប្រទេសកូរ៉េខាងជើង ចំថ្ងៃតែមួយមានអំពើឃាតកម្មលោក គីម ជុងណាំ នៅឯអាកាស ដ្ឋានទីក្រុងកូឡាឡំាពួរ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃចន្ទដើមសប្ដាហ៍។ នេះបើតាមការចេញផ្សាយដោទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅមុននេះបន្តិច នារសៀល ថ្ងៃអាទិត្យ ទី១៩ខែកុម្ភៈ ឆ្នាំ២០១៧។
ប៉ូលិសម៉ាឡេស៊ីក៏បានបញ្ជាក់ដែរថា មូលហេតុនៃការស្លាប់របស់លោក គីម ជុងណាំ គឺដោយសារត្រូវគេបំពុល ខណៈការសង្ស័យកាន់តែច្បាស់ថា កូរ៉េខាងជើងអាចជាអ្នកនៅពីក្រោយនៃអំពើឃាតកម្មនេះ។
ជនសង្ស័យ ដែលជាជនជាតិកូរ៉េខាងជើងទាំងបួននាក់ខាងលើនេះ ប៉ូលិលម៉ាឡេស៊ីកំពុងស្វែងរកចាប់ខ្លួន។
សូមជំរាបថា ប៉ូលិសម៉ាឡេស៊ី បានចាប់ចារកម្មនិងជាសង្ស័យចំនួន៤នាក់រួចហើយ ក្រោយអំពើឃាតកម្មនោះរួមមានស្ត្រីម្នាក់កាន់លិខិតឆ្លងដែនវៀតណាមដែលត្រូវបានគេកំណត់អត្តសញ្ញាណថាមានឈ្មោះ Doan Thi Huoung, ស្រ្តីជនជាតិឥណ្ឌូណេស៊ីម្នាក់ឈ្មោះ Siti Aisyah និងមិត្តប្រុសជាជនជាតិម៉ាឡេស៊ីរបស់នាងមានឈ្មោះ Muhammad Farid Jalaluddin និងបុរសវ័យ៤៧ឆ្នាំម្នាក់ទៀត ដែលកាន់លិខិតឆ្លងដែនរបស់ប្រទេសកូរ៉េខាងជើង នៅក្នុងរដ្ឋធានីគូឡាឡាំពួរ៕