(អាហ្សង់ទីន)៖ គ្រោះរញ្ជួយផែនដីកម្រិត៦.៣រ៉ិចទ័រដ៏កក្រើកមួយបានវាយប្រហារតំបន់ភាគខាងជើង ប្រទេសអាហ្សង់ទីន ក្បែរព្រំដែនប្រទេសឈីលី ដែលស្ថិតនៅប្រមាណជា៩០គីឡូម៉ែត្រ ទិសពាយ័ព្យនៃ ទីក្រុង San Antonio de los Cobres ជាមួយនឹងជម្រៅប្រវែង២០០គីឡូម៉ែត្រ ខណៈភ្លាមៗ នេះពុំទាន់មានសេចក្តីរាយការណ៍ ណាមួយបញ្ជាក់ពីការបំផ្លិចបំផ្លាញឬមួយការមនុស្សរងគ្រោះនៅឡើយនោះទេ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Independent របស់ចក្រភពអង់គ្លេសនៅមុននេះបន្តិចនាយប់ថ្ងៃសៅរ៍ ទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧។
ព័ត៌មានលម្អិតបន្ថែម នឹងមានចេញផ្សាយជាបន្តបន្ទាប់នាពេលបន្តិចទៀត៖