(សិង្ហបុរី)៖ សេចក្តីរាយការណ៍ពីអ្នកយកព័ត៌មានអង្គភាពព័ត៌មាន Fresh News ដែលកំពុងចូលរួមក្នុងព្រឹត្តការណ៍ Samsung បានឲ្យដឹងថា ក្រុមហ៊ុន អេឡិចត្រូនិកនាំមុខគេលំដាប់ពិភពលោក Samsung នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បាននិងកំពុងតាំងបង្ហាញនូវផលិតផលអេឡិចត្រូនិក ដែលជារបបគំហើញថ្មី និងបច្ចេកវិទ្យាទំនើបចុងក្រោយរបស់ Samsung ក្នុងព្រឹត្តិការណ៍ Samsung Southeast Asia and Oceania Forum 2017 នៅប្រទេសសិង្ហបុរី។
ការតាំងបង្ហាញឧបករណ៍អេឡិចត្រូនិកជំនាន់ថ្មីរបស់ Samsung នេះរៀបចំឡើងនៅមជ្ឈមណ្ឌលពិពរ័ណ៍ Marina ដែលមានការចូលរួមយ៉ាងច្រើន ពីបណ្តាដៃគូពាណិជ្ជកម្ម និងអ្នកព័ត៌មានមកពីបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ និងប្រទេសមួយចំនួនទៀត។
ឧបករណ៍អេឡិចត្រូនិចជំនាន់ថ្មី ដែល Samsung បង្ហាញរួមមាន៖ ទូរទស្សន៍ Samsung QLED TV, ម៉ាស៊ីនបោកខោអាវ FlexWhash , ម៉ាស៊ីនសម្អាតធូលី The POWERbot, ទូទឹកកក The Family Hub 2.0, ម៉ាស៊ីនត្រជាក់ជំនាន់ថ្មី និងសេវាកម្ម mySamsung៕