(ម៉ាឡេស៊ី)៖ យោងតាមសារព័ត៌មាន យ៉ុនហាប់របស់កូរ៉េខាងត្បូង បានចេញផ្សាយមុននេះបន្តិចឲ្យដឹងថា បងប្រុសម្តាយផ្សេងគ្នារបស់ ប្រធានាធិបតីកូរ៉េខាងជើង គីម ជុងអ៊ុន ត្រូវបានធ្វើឃាតដោយថ្នាំពុលនៅម៉ាឡេស៊ី នេះបើតាមប្រភពព័ត៌មានរបស់កូរ៉េខាងត្បូង។
លោក Kim Jong-nam ជាកូនប្រុសច្បងរបស់អតីតប្រធានាធិបតីកូរ៉េខាងជើង Kim Jon-il មានវ័យ៤៥ឆ្នាំ ត្រូវបានគេសង្ស័យលើស្រ្តី២នាក់ ដាក់ថ្នាំបំពុលនៅឯអាកាសយានដ្ឋានអន្តរជាតិ Kuala Lumpur ប្រទេសម៉ាឡេស៊ី។