Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ស្លាប់១០នាក់ និងរបួស៤០នាក់ ក្នុងហេតុការណ៍ផ្ទុះ​ដ៏ខ្លំាងមួយ​នៅប៉ាគីស្ថាន

13-02-2017 21:32

(​ប៉ាគីស្ថាន)៖ អាជ្ញាធរប៉ាគីស្ថាន បានឱ្យដឹងថាមនុស្សយ៉ាងហោចណាស់ ១០នាក់បានស្លាប់ និងជាង៤០នាក់ផ្សេងទៀត​បានរងរបួស នៅក្នុងការហេតុ ការណ៍ផ្ទុះដ៏ខ្លាំងមួយ ដែលបានវាយប្រហារមកលើក្រុមបាតុកររាប់រយនាក់ កំពុងធ្វើការតវ៉ាមួយ នៅក្នុងទីក្រុងឡាហ័រ (Lahore) ប្រទេសប៉ាគីស្ថាននៅថ្ងៃចន្ទ នេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិច នាយប់ថ្ងៃចន្ទ ទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧។

យោង​តាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងតំបន់ ហេតុការណ៍ផ្ទុះនេះបានកើតឡើង នៅចំពេលបាតុកររាប់រយនាក់ កំពុងនាំគ្នាធ្វើការ​តវ៉ាប្រឆាំងនឹងច្បាប់ថ្មីមួយប្រកាស ឱ្យប្រើដោយអភិបាលខេត្ត Punjab និងរដ្ឋាភិបាលទីក្រុងឡាហ័រ នៅខាងក្រៅបរិវេណសភា។ ក៏ប៉ុន្តែភ្លាមៗនោះដែរ ពុំទាន់មានក្រុមណាមួយចេញមុខទទួល ខុសត្រូវនៅឡើយទេ។