លោក ដូណាល់ ត្រាំ «គ្រោងចេញបទបញ្ជាសន្តិសុខថ្មី» នៅសប្តាហ៍ក្រោយនេះហើយ!
11-02-2017 16:07
(វ៉ាស៊ីនតោន)៖ ថ្លែងនៅក្នុងពិធីទទួលដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាមេរិក នៅទីក្រុងវ៉ាស៊ីនតោននោះ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិកបានលើកឡើងថា លោកនឹងចេញដំណោះស្រាយសន្តិសុខថ្មីមួយទៀតនាសប្តាហ៍ក្រោយនេះ ក្រោយពីបទបញ្ជាសន្តិសុខរបស់លោកលើកមុនត្រូវបានតុលាការកំពូលទុកជាមោឃៈ។ នេះបើតាមការដកស្រង់ព័ត៌មានពីវែបសាយ បាងកកប៉ុស្តិ៍ របស់ថៃនារសៀលថ្ងៃសៅរ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០១៧។
នេះមិនមែនជាលើកទីមួយទេដែលលោក ត្រាំ លើកឡើងពីគំរោងបញ្ចេញដំណោះស្រាយថ្មីដើម្បីសន្តិសុខ ដោយកាលពីមួយថ្ងៃបន្ទាប់ពីការច្រានចោទបទបញ្ជារបស់លោក លើការហាមប្រាមប្រជាជនមកពីប្រទេសមូស្លីមចំនួន ០៧ មកកាន់សហរដ្ឋអាមេរិកនោះ ប្រធានាធិបតីអាមេរិករូបនេះបានអះអាងថា វាដល់ពេលហើយសម្រាប់ការបង្កើត «បទបញ្ជាថ្មីដ៏ថ្មីសន្លាងមួយទៀត» ក៏ប៉ុន្តែលោកមិនបានបញ្ជាក់ថា ពេលណានឹងចេញនោះឡើយ។
គួរបញ្ជាក់ថាពេលនេះ លោក ដូណាល់ ត្រាំ កំពុងតែទទួលស្វាគមន៍អាហារពេលល្ងាចលោក ស៊ីនហ្សូ អាបេ នៅតំបន់កម្សាន្តមួយក្នុងរដ្ឋផ្លូរីដា។ នៅក្នុងនោះលោកបញ្ជាក់ទៀតថា រដ្ឋបាលលោកនៅមានជំរើសជាច្រើនទៀតដែលត្រូវប្រើប្រាស់ ក្នុងនោះបទបញ្ជាថ្មីកំពុងត្រូវគេរៀបចំ ហើយអាមេរិកត្រូវតែបង្កើនល្បឿនលើរឿងនេះដើម្បីសន្តិសុខ ដែលវាត្រូវតែដំណើរការឲ្យប្រសើរ៕