គ្រោះរញ្ជួយដី ៥.៦រ៉ិចទ័រ វាយប្រហារកោះតៃវ៉ាន់ ក្បែរកន្លែងរញ្ជួយដីចាស់ ដែលមនុស្ស ១១៧នាក់ស្លាប់កាលពី០៦ឆ្នាំមុន!
11-02-2017 11:18
(តៃប៉ិ)៖ គ្រោះធម្មជាតិរញ្ជួយដីផែនដីកម្រិតបង្គួរ ៥.៦រ៉ិចទ័រ បានវាយប្រហារភាគខាងត្បូងកោះតៃវ៉ាន់ នៅព្រឹកថ្ងៃសៅរ៍នេះ ប៉ុន្តែមិនទាន់មានសេចក្តីរាយការណ៍ណាមួយអំពីមនុស្សរងគ្រោះ ឬក៏ខូចខាតទ្រព្យសម្បត្តិអ្វីនៅឡើយទេ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃសៅរ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០១៧។
គ្រោះរញ្ជួយដីខាងលើនេះប៉ះចំទីក្រុង Kaohsiung នៅវេលាម៉ោង ១៖១២នាទីរសៀលថ្ងៃសៅរ៍ ម៉ោងនៅទីក្រុងប៉េកាំង ដែលត្រូវបានវាស់ស្ទង់ដោយមជ្ឈមណ្ឌលតាមដានរញ្ជួយដីរបស់ចិន។ វាបានញ័ររញ្ជួយចេញពីជម្រៅដី ២០គីឡូម៉ែត្រ ដែលស្ថិតនៅក្បែរទីក្រុង Tainan ធ្លាប់រងគ្រោះរញ្ជួយដីកាលពីថ្ងៃទី០៦ ខែកុម្ភៈ នា០៦ឆ្នាំមុនបានសម្លាប់មនុស្ស ១១៧នាក់ឯណោះ។ សម្រាប់ព័ត៌មានលម្អិតនឹងមានការចេញផ្សាយនាពេលបន្តបន្ទាប់ទៀត៕