(គូឡាឡាំពួរ)៖ ក្រុមហ៊ុនអាកាសចរណ៍តម្លៃទាបរបស់ប្រទេសម៉ាឡេស៊ី Air Asia បានប្រកាសថា ខ្លួននឹងបើកជើងហោះហើរជាលើកដំបូងទៅកាន់ទីក្រុង ហូណូលូលូ នៃកោះហាវ៉ៃ សហរដ្ឋអាមេរិកដែលស្ថិតនៅកណ្តាលមហាសមុទ្រប៉ាស៊ីហ្វិកដ៏ល្បីល្បាញនាពាក់កណ្តាលឆ្នាំ២០១៧។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយ Channel News Asia នារសៀលថ្ងៃសុក្រ ទី១០ ខែកុម្ភៈ ឆ្នាំ២០១៧។
យន្តហោះធុនធំរបស់ក្រុមហ៊ុន ដែលមានឈ្មោះសម្គាល់ Air Asia X នឹងហោះហើរទៅកាន់ទីក្រុងហូណូលូលូ បួនដងក្នុងមួយសប្តាហ៍ពីទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី រួចឆ្ពោះទៅទីក្រុងអូសាកាប្រទេសជប៉ុន មុននឹងបន្តដំណើរទៅកាន់ហូណូលូលូ។ ជើងហោះហើរដំបូងទៅកាន់ កោះហាវ៉ៃ នឹងធ្វើឡើងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ។ កោះហាវ៉ៃជាឋានសួគ៌ទេសចរណ៍ដ៏ល្បីល្បាញមួយរបស់សហរដ្ឋអាមេរិក ដែលស្ថិតនៅកណ្តាលមហាសាគរប៉ាស៊ីហ្វិក៕