(បារាំង)៖ ការផ្ទុះដ៏កក្រើកមួយបានកើតឡើងនៅក្នុងរោងចក្រនុយក្លេអ៊ែរមួយរបស់បារាំង ក្បែរតំបន់ Manche ដែលបានបង្កឲ្យមនុស្សមួយចំនួនរងរបួស ប៉ុន្តែគេនៅមិនទាន់ដឹងថាជាការផ្ទុះអ្វីឲ្យច្បាស់លាស់នៅឡើយទេ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយសារព័ត៌មានអង់គ្លេស The Sun នាល្ងាចថ្ងៃព្រហស្បតិ៍ ទី០៩ ខែកុម្ភៈ ឆ្នាំ២០១៧។
រោងចក្រខាងលើនេះគឺជារោងចក្រផលិតថាមពលនុយក្លេអ៊ែរ ដែលមានឈ្មោះថា Flamanville ប៉ុន្តែវាមិនបានបង្កជាហានិភ័យដោយសារសារធាតុវិទ្យុសកម្មនោះឡើយ ដោយសារតែការផ្ទុះឆេះស្ថិតនៅក្រៅពីកន្លែងហាមឃាត់របស់រោងចក្រ។ សម្រាប់ព័ត៌មានលម្អិតបន្ថែម នឹងមានការចេញផ្សាយនាពេលបន្តបន្ទាប់ទៀត៕