(ឡុងដ៍)៖ នាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី Theresa May បានឱ្យដឹងថា លោកស្រីមិនរំពឹងឡើយថាស្កុតឡេន នឹងរៀបចំការបោះឆ្នោតប្រជាមតិមួយស្ដីពីឯករាជ្យភាពពីចក្រភពអង់គ្លេសនោះឡើយ ខណៈគណបក្សជាតិស្កុតឡេនកំពុងកាន់អំណាច ចាត់ទុកថា Brexit គឺជាមូលហេតុនៃការបោះឆ្នោតលើប្រធានបទនេះ។ នេះបើតាមការ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៩ ខែកុម្ភៈ ឆ្នាំ២០១៧។
ជុំវិញបញ្ហានេះដែរថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters អ្នកនាំពាក្យលោកស្រី Theresa May បានបញ្ជាក់ដូច្នេះថា «យើងមិនគិតឡើយថា វាចាំបាច់ត្រូវមានការបោះឆ្នោតប្រជាមតិជាលើកទី២ ស្ដីពីឯករាជ្យភាពរបស់ស្កុតឡែន ពីព្រោះយើងធ្លាប់បានបោះឆ្នោតប្រជាមតិ Brexit ម្ដងរួចមកហើយ។ ចំណែកឯលទ្ធផលក៏ច្បាស់លាស់ និងជាការសម្រេចចិត្តដ៏ស្របច្បាប់ផងដែរ ហើយភាគីនីមួយៗ សុទ្ធតែបានទទួលយក និងទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតប្រជាមតិនេះ»។
ទោះបីជាយ៉ាងណាក៏ដោយសារព័ត៌មានស្កុតឡែន The Courier & Advertiser បានរាយការណ៍ថា ប្រមុខរដ្ឋាភិបាលអង់គ្លេសបច្ចុប្បន្ន កំពុងគិតថានាយករដ្ឋមន្ត្រីស្កុតឡែន លោកស្រី Nicola Sturgeon អាចនឹងស្នើឱ្យមានការបោះឆ្នោតប្រជាមតិស្ដីពីឯករាជ្យពីទីក្រុងឡុងដ៍ នៅរយៈពេលពីរសប្ដាហ៍ខាងមុខទៀតនេះ៕