Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋាភិបាលទីក្រុងប៉េកាំង ថ្កោលទោសការដាក់ទណ្ឌកម្មលើអ៊ីរ៉ង់ ពីសំណាក់សហរដ្ឋអាមេរិក​ ដែលរាលដាលដល់ខ្លួន!

06-02-2017 23:02

(ប៉េកាំង)៖ រដ្ឋាភិបាលទីក្រុងប៉េកាំង បានថ្កោលទោសការសម្រេចចិត្តដាក់ទណ្ឌកម្មប្រឆាំងអ៊ីរ៉ង់ ពីសំណាក់សហរដ្ឋអាមេរិក ដោយក្នុងនោះក៏មានផងដែរ ក្រុមហ៊ុនចិនចំនួន២ និងពលរដ្ឋចិន៣នាក់ ដែលត្រូវសង្ស័យថា បានលួចជួយទីក្រុងតេហេរ៉ង់ ក្នុងការអភិវឌ្ឈន៍កម្មវិធី មីស៊ីលផ្លោង។ នេះបើតាមក្រសួងការបទេសចិន ដកស្រង់សម្ដីដោយសារព័ត៌មាន Sputnik​ នៅថ្ងៃចន្ទ ទី០៦ ខែកុម្ភៈ ឆ្នាំ២០១៧។

ថ្លែងនៅក្នុងសន្និសិទសារព័ត៌មាន អ្នកនាំពាក្យក្រសួងការបរទេសចិន លោក លូ កាង (Lu Kang) បានគូសបញ្ជាក់ដូច្នេះថា៖ «យើងបានបង្ហាញពីគោលជំហរ របស់យើងជាមួយអាជ្ញាធរអាមេរិក ជុំវិញការដាក់ទណ្ឌកម្មលើអ៊ីរ៉ង់ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនចិន។ យើងជំទាស់ទៅនឹងរាល់ការដាក់ទណ្ឌកម្ម ទំាងឡាយធ្វើឡើងជាលក្ខណៈឯកតោភាគី ជាពិសេសនៅពេលវាមានជាប់ទាក់ទិននឹងភាគីទីបី ត្បិតវាមិនបានជួយអ្វីក្រៅតែពីបំផ្លាញទំនុកចិត្ត ទៅវិញទៅមករវាងភាគីនីមួយៗ និងកិច្ចខិតខំប្រឹងប្រែងដោះស្រាយបញ្ហាតែប៉ុណ្ណោះ»

គួរបញ្ជាក់ថា សម្រាប់លោក ដូណាល់ ត្រាំ ចិនគឺជាគូរប្រជែងដ៏ធំ រីឯអ៊ីរ៉ង់ ត្រូវបានចាត់ទុកថាជារដ្ឋភេរវករ និងគាំទ្រដល់ក្រុមអង្គការភេរវករ ហើយលោកក៏ បានសន្យាដែរ នឹងនាំយកនយោបាយដាក់ទណ្ឌកម្មប្រឆាំងនឹងទីក្រុងតេហេរ៉ង់ មកអនុវត្តជាថ្មីម្ដងទៀត៕