(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបើកកិច្ចជំនួបពិភាក្សាមួយជាមួយបណ្តានាយកក្រុមហ៊ុនធំៗរបស់សហរដ្ឋអាមេរិកនៅថ្ងៃសុក្រនេះ (កំពុងជួបម៉ោងក្នុងរដ្ឋធានីវ៉ាស៊ីនតោន)។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅយប់ថ្ងៃសុក្រ ទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧។
សេតវិមានបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា លោកប្រធានាធិបតី ដូណាល់ ត្រាំ យល់យ៉ាងជាក់ច្បាស់អំពីសារៈសំខាន់ នៃកិច្ចពិភាក្សាបើកទូលាយមួយ ជាមួយនឹងបណ្តាថ្នាក់ដឹកមុខជំនួញធំៗរបស់អាមេរិក ដើម្បីផ្តោះផ្តូរយោបល់គ្នា សំដៅរិះរកមធ្យោបាយធ្វើយ៉ាងណាឲ្យសេដ្ឋកិច្ចជាតិ របស់យើងមានភាពរឹងមាំបំផុតឡើងវិញ។
គួរបញ្ជាក់ថា CEO នៃក្រុមហ៊ុនធំៗរបស់អាមេរិកដូចជា Apple, Intel, Microsoft, Oracle, IBM, Google, Facebook, Ford Motor, Tesla Inc, General Motors, JPMorgan Chase, និង Cisco បានបង្ហាញវត្តមាននៅក្នុងជំនួបពិភាក្សាខាងលើនេះ។
នៅក្នុងជំនួបនោះលោកប្រធានាធិបតី ដូណាល់ ត្រំា បាននិយាយថា៖ «យើងចង់ឱ្យអ្នករាល់គ្នារក្សានូវគំនិតនៃការបង្កើតអ្វីដែលជាគំហើបថ្មីៗដែលគ្មាននរណា ម្នាក់ធ្វើបានដូចអ្នក នៅក្នុងពិភពលោកនេះ»៕