(ប៉េកាំង)៖ យោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនាយប់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានឲ្យដឹងថា មានការធ្វើដំណើរប្រមាណ២៥៨.១លានជើង ត្រូវបានធ្វើឡើងនៅក្នុងប្រទេសចិន នាអំឡុងពេល០៤ថ្ងៃដំបូង នៃពិធីបុណ្យចូលឆ្នាំចិន (Lunar New Year) ដែលបានចាប់ផ្តើមឡើង កាលពីថ្ងៃសុក្រសប្តាហ៍មុន។
ការធ្វើដំណើរប្រមាណ២៥៨.១លានជើងនេះ មានការកើនឡើង១៤.២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៦កន្លងទៅ។ នេះបើតាមទិន្នន័យជាផ្លូវការ បានបញ្ជាក់ឲ្យដឹងយ៉ាងដូច្នេះ៕