(ប៉េកាំង)៖ យោងតាមបណ្តាញមជ្ឈមណ្ឌលរញ្ជួយដីចិន(CENC) ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ នៅមុននេះបន្តិចនាល្ងាចថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧នេះបានឲ្យដឹងថា មានគ្រោះរញ្ជួយដីក្នុងកម្រិត៥.០រ៉ិចទ័រ បានវាយប្រហារស្រុក Zhongba ស្ថិតនៅភាគនិរតី នៃតំបន់ទីបេ របស់ចិន នៅម៉ោង០៦៖០៧នាទីថ្ងៃពុធនេះ។

គ្រោះរញ្ជួយដីនេះបានកើតឡើងដែលមានជម្រៅ០៨គីឡូម៉ែត្រ។ ជាមួយគ្នានេះដែរ មិនទាន់របាយការណ៏បង្ហាញពីទំហំនៃការខូចខាត ឬមានអ្នករងបួស ដែលបណ្តាលមកពីគ្រោះរញ្ជួយដីមួយនេះនៅឡើយទេ!៕