(វ៉ាស៊ីនតោន)៖ ព្យុះបិសាចដ៏មានឥទ្ធិពលមួយនារដូវរងារនេះកំពុងចាប់ផ្តើមលេចចេញជារូបរាងឡើងនៅតាមបណ្តោយឆ្នេរភាគកើតសហរដ្ឋអាមេរិកនាសប្តាហ៍នេះ ហើយអង្គការឧតុនិយមជាតិអាមេរិកបានប្រកាសថា ទឹករលកកម្ពស់រហូតដល់ទៅ១៥ម៉ែត្រនឹងកកើតឡើងនៅមហាសមុទ្រអាត្លង់ទិចនៅថ្ងៃអង្គារនេះ (ម៉ោងក្នុងរដ្ឋធានីវ៉ាស៊ីនតោន)។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Washington Post នៅល្ងាចថ្ងៃអង្គារ ទី៣១ ខែមករា ឆ្នាំ២០១៧។
គួរបញ្ជាក់ថា ព្យុះខាងលើគឺជាព្យុះដូចគ្នាដែលកាលពីថ្ងៃអាទិត្យសប្តាហ៍មុននេះបានបង្កជាការធ្លាក់ព្រឹលខ្លាំងគួរសមនៅតំបន់ជុំវិញរដ្ឋធានីវ៉ាស៊ីនតោន ហើយបានធ្វើដំណើរទៅដល់កណ្តាលមហាសមុទ្រអាត្លង់ទិច។ សម្រាប់ព័ត៌មានបន្ថែម នឹងមានការចេញផ្សាយនាពេលបន្តបន្ទាប់ទៀត៕