(កាណាដា)៖ មនុស្ស០៥នាក់បានស្លាប់នៅហ្នឹងកន្លែងកើតហេតុ បន្ទាប់ពីខ្មាន់កាំភ្លើងមួយក្រុម បានបើកការបាញ់ប្រហារ ក្នុងទីព្រះវិហារមួយកន្លែង ស្ថិតនៅក្នុងទីក្រុងកេបិចប្រទេសកាណាដា នៅល្ងាចថ្ងៃអាទិត្យ (ម៉ោងនៅទីក្រុងកេបិច)។ នេះបើតាមការដកស្រង់ព័ត៌មានពី Channel News Asia នាព្រឹកថ្ងៃចន្ទ ទី៣០ ខែមករា ឆ្នាំ២០១៧។
នៅមុននេះសាក្សីដែលបានឃើញហេតុការណ៍ផ្ទាល់ភ្នែក បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា ខ្មាន់កាំភ្លើងមានគ្នាបីនាក់ បានចូលទៅធ្វើការបាញ់រះនៅក្នុងព្រះវិហារអ៊ីស្លាមមួយ ក្នុងទីក្រុងកេបិច ដែលត្រូវបានមជ្ឈមណ្ឌលវប្បធម៌អ៊ីស្លាមផងដែរ ប៉ុន្តែប៉ូលិសកាណាដា មិនទាន់អាចសុំការបំភ្លឺអំពីហេតុការណ៍បាញ់ប្រហារនេះ បន្ថែមនោះឡើយ គ្រាន់តែគេដឹងថានៅក្នុងព្រះវិហារ មានមនុស្សសរុបខ្ទង់៤០នាក់។
គួរបញ្ជាក់ថា មនុស្ស០៣នាក់ដែលរងការបាញ់ប្រហារ ដែលបានបណ្តាលឲ្យស្លាប់នោះ គឺជាក្រុមអ្នកប្រតិបត្តិសាសនាអ៊ីស្លាម ហើយមនុស្សម្នាជាច្រើនទៀតនៅក្នុងព្រះវិហារក៏បានទទួលរងរបួសផងដែរ ប៉ុន្តែគេពុំទាន់ដឹងចំនួនជាក់លាក់ឡើយ។ សម្រាប់ព័ត៌មានលម្អិតបន្ថែម នឹងមានការចេញផ្សាយនាពេលបន្តបន្ទាប់ទៀត៕