(ភ្នំពេញ)៖ សាខាគយ និងរដ្ឋាកររាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ បានចុះត្រួតពិនិត្យអនុលោមភាពឃ្លាំងផ្ទុកស្រាមួយកន្លែង ក្នុងភូមិសាស្ត្រខណ្ឌចំការមន រាជធានីភ្នំពេញ។
មន្រ្តីគយ និងរដ្ឋាកររាជធានីភ្នំពេញ បានឲ្យដឹងថា ប្រតិបត្តិការនេះក៏បានធ្វើឡើង ដោយមានការសហការ ពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងកម្លាំងកងរាជអាវុធហត្ថផងដែរ។
ជាមួយគ្នានេះ មន្រ្តីគយ និងរដ្ឋាកររាជធានីភ្នំពេញ សូមអំពាវនាវឲ្យ ប្រជាពលរដ្ឋគ្រប់រូបមេត្តា ជួយបំពេញកាតព្វកិច្ច ពន្ធអាករគ្រប់ទំនិញ ទាំងអស់ ដែលនាំចូលមកពីបរទេស ឲ្យបានគ្រប់ៗគ្នា ជៀសវាងការចុះត្រួតពិនិត្យរបស់សមត្ថកិច្ច ដែលអាចនាំឲ្យម្ចាស់ហាង ខាតបង់ប្រាក់រាប់ពាន់ដុល្លារអាមេរិក៕