Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បំផ្ទុះគ្រាប់បែកកក្រើកសូម៉ាលី! មនុស្ស១៣​នាក់ស្លាប់ និង៣០នាក់​របួសនៅមុខ​សណ្ឋាគារ ក្នុងទីក្រុង​ម៉ូហ្គាឌីស៊ូ!

25-01-2017 16:17

(សូម៉ាលី)៖ អាជ្ញាធរស៊ូម៉ាលី​បានរាយការណ៍នៅ​ថ្ងៃពុធនេះថា មនុស្សយ៉ាងហោចណាស់​១៣នាក់បានស្លាប់ និងជាង ៣០នាក់ផ្សេងទៀតបានរងរបួស នៅក្នុងហេតុការណ៍វាយប្រហារដោយបំផ្ទុះរថយន្ដអត្តឃាត នៅពីមុខសណ្ឋាគារ Dayah នៅក្នុងរដ្ឋធានីម៉ូហ្គាឌីស៊ូ (Mogadishu)​ ហើយដែល​គេជឿជាក់ជាស្នាដៃ​របស់ ក្រុមឧទ្ទាមសូម៉ាលី អាល់សាបាអាប់ (Al-Shabaab)​។ នេះបើ​តាមការ​ចេញផ្សាយ​ដោយទីភ្នាក់ងារ​សារព័ត៌មាន Reuters នៅរសៀ​លនៅថ្ងៃពុធ ទី២៥ ខែមករា ឆ្នាំ២០១៧។

ប្រភពដដែលបានឱ្យដឹង​ទៀតថា ការបាញ់ប្រហារគ្នា​ក៏បានកើតឡើង​នៅក្នុងសណ្ឋាគារ Dayah​ ខណៈមនុស្សរាប់សិបនាក់ រួមមានទាំងក្រុមអ្នកតំណាងរាស្ត្រមួយចំនួន​ត្រូវបាន​គេរាយការណ៍ថា​បានស្ថិតនៅ​ក្នុង​សណ្ឋាគារនេះ​នៅអំឡុងការវាយប្រហារនេះកើតឡើង ក៏ប៉ុន្តែភ្លាមៗ​ពុំទាន់មានសេចក្ដីរាយការណ៍​លម្អិតណាមួយនៅឡើយទេ ពាក់ព័ន្ធនឹង​ចំនួនជនរងគ្រោះ​ពិតប្រាកដ។   

គួរបញ្ជាក់ថា​ក្រុមឧទ្ទាមសូម៉ាលី អាល់សាបាអាប់ ដែលបានសន្យាថា​នឹងផ្ដួលរំលំរដ្ឋាភិបាលស៊ូម៉ាលី បានដឹកនាំ​សកម្មភាពវាយប្រហារ​ភេរវកម្មជាច្រើនលើករួចមកហើយ​ នៅក្នុងរដ្ឋធានី Mogadishu ប្រឆាំងកងកម្លាំង​រដ្ឋាភិបាល និងជនបរទេស៕