(បន្ទាយមានជ័យ)៖ លោក ចាប សុផាឬទ្ធិ ប្រធានក្រុមការងារCPP ចុះជួយឃុំស្វាយចេក តំណាងលោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារចុះជួយខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៧ បានយកអំណោយឲ្យប្រជាពលរដ្ឋដែលរងគ្រោះ២គ្រួសារ ឆេះផ្ទះអស់២ខ្នងនៅចំណុចភូមិល្បើកស្វាយ ឃុំ/ស្រុកស្វាយចេក ។
លោកប្រធានក្រុមការងារ CPP ចុះជួយឃុំស្វាយចេក បានឲ្យដឹងថា ប្រជាពលរដ្ឋ២គ្រួសាររងគ្រោះដោយអគ្គីភ័យឆេះផ្ទះអស់ ២ខ្នង ផ្ទះសង់ពី ឈើប្រក់ស័ង្កសី កាលវេលា ម៉ោង៤៖៣០នាទី ល្ងាចថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ ស្ថិតភូមិល្បើកស្វាយឃុំ/ស្រុកស្វាយចេក។
លោកបន្តថា ជនរងគ្រោះទី១ ឈ្មោះ សេម គុណ ភេទប្រុស អាយុ៧១ឆ្នាំ (ពោះម៉ាយ) ឆេះផ្ទះឈើប្រក់ស័ង្កសី១ខ្នង មានទំហំ៥ម៉ែត្រ ទទឹង៦ម៉ែត្រ ឆេះអស់ទាំងស្រង់ និងលុយ៦,០០០បាត រឺឯទី២ ឈ្មោះ យឹប ហាន ភេទប្រុស អាយុ៣៧ឆ្នាំ (បន្ទុកគ្រួសារចំនួន៦នាក់)ឆេះផ្ទះឈើប្រក់ស័ង្កសីទំហំ៧ម៉ែត្រ គុណ៧ម៉ែត្រ ឆេះអស់ទាំងស្រុង និងលុយ៣,០០០បាត និងប្លង់កម្មសិទ្ធដី១ឡូ ។
លោកបានបន្តទៀតថា តាមសំដីម្ចាស់ផ្ទះដែលអគ្គីភ័យឆេះផ្ទះអស់២ខ្នងគឺបណ្តាលមកពីក្មេងលេងភ្នក់ភ្លើងខាងក្រោយផ្ទះឈ្មោះ សេម គុណ នៅពេលដែលចាស់ៗ មិននៅផ្ទះរវល់ចេញក្រៅ ក្មេងលេងភ្លើងរាលឆេះអស់ផ្ទះ២ខ្នក្បែរគ្នាអស់ទាំងស្រុងតែម្តង ។
សូមបញ្ជាក់ថា ក្នុង១គ្រួសារទទួលបាន អង្ករ២ការ៉ុង, ស្មើ១០០គីឡូក្រាម, ទឹកត្រី ទឹកស៊ីអ៊ីវ២យួរ, សារ៉ុង១, ទឹកសុទ្ធ៨យួរ និងថវិការមួយចំនួនទៀត ៕